នាព្រឹកថ្ងៃអង្គារ ៤រោច
ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣, លោក ប៉េង សុភ័ក្ត្រា ប្រធានការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
បានចូលរួមកិច្ចប្រជុំ ’ត្រួតពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាពគន្លឹះឆ្នាំ២០២៣ និងកិច្ចពិភាក្សាស្ដីពីការកំណត់អាទិភាពការងារសម្រាប់ឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ក្រោមអធិបតីភាពឯកឧត្ដម
យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.)
និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ
អ.គ.ហ. អមដោយ មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំនេះប្រព្រឹត្តិទៅក្នុងគោលបំណងតាមដានវឌ្ឍនភាព
និងជំរុញការអនុវត្តផែនការសកម្មភាព
ដើម្បីធានាឱ្យសម្រេចបានតាមគោលដៅសូចនាករដែលបានឯកភាពក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៣
របស់មន្ទីរ សហវ. រាជធានី ខេត្ត
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ទន្ទឹមនេះ
កិច្ចប្រជុំក៏ផ្ដោតលើការកំណត់អាទិភាពការងារសសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំសូចនាករគន្លឹះ
ផែនការសកម្មភាពគនឹ្លះ និងថវិកា ឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម”។ កិច្ចប្រជុំនេះ មានការចូលរួមពី លោក លោកស្រី
ប្រធានមន្ទីរ និង តំណាងពីមន្ទីរ សហវ. រាជធានី ខេត្តទាំង២៥។